សេចក្តីបញ្ចាក់ សូមយល់ថានៅក្នុងមេរៀននេះយើងខ្ញុំគ្រាន់តែបង្ហាញ អំពីវិធីបង្កើតអំពួលឌីសកូតែប៉ុណ្ណោះមិនមែនសំដៅលើការតុបតែងព៌ត ឬពន្លឺនោះទេ។ តែបើសិនជាលោកអ្នកចង់ធ្វើដូច្នេះសូមសាកល្បងមើលដោយខ្លួនអ្នកផ្ទាល់។
ជាដំបួងយើងចាប់ផ្តើមបើកកម្មវិធី Adobe Illustrator ហើយបង្កើតអត្ថបទថ្មី ទំហំ 5cm x 5cmរួចចាក់ព៌តសា្វយភ្លឺ (bright radial Gradient) ចូល។ បន្ទាប់មក Rasterize ដោយចូលទៅកាន់
Menu ==> Object ==>Rasterize ហើយចុច “ok”
ចូលទៅកាន់ Filter==>Create ==>Object Mosaic ហើយដាក់បញ្ចូលនូវទំហំដូចបានបង្ហាញខាងក្រោម.
New size: 5cm ទាំង width and height
Tile spacing = 0cm ទាំង width and height
Number of Tiles =30 ទាំង width and height
រួចជ្រើសរើសយក ‘Delete Raster’ box.
នៅពេកនេះយើងបាន mosaic ដ៏ស្រស់ស្អាតមួយហើយ។
យកឧបករណ៏ Rectangular ចាប់ទាញេវាដាក់បញ្ចូលក្នុងប្រអប់ Symbols panel ដែលនៅខាងឆ្វេងដៃ
ពេលនេះយើងបង្កើត Object ពិសេសមួយដែលមានតែមួយចំហៀង។បង្កើត Object មូលមួយសិន(1) ចាក់ព៌ត Gradient ដូចដែលបានធ្វើខាងលើហើយ copy object នោះរួចចាក់ព៌តខៀវ(2). បន្ទាប់មកគូស object ផ្សេងមួយទៀតរាងវែងបន្តិច ហើយចាក់ព៌តខៀតម្តងទៀត ដូចបានឃើញក្នុងរូបទី(3). នៅពេលនេះយើងផ្គុំរូបទី(2)និងទី(2)បញ្ចូលគ្នា ហើយចុច Ctrl + Shift + F9 (Pathfinder) វានឹងមង្ហាញផ្ទាំង Pathfinder រួចជ្រើសយក Subtract from Sharp Area ពេលនោះយើយនឹងបានលទ្ឋផលដូចរូបទី(4)
ក្រោយមកដើម្បីបង្កើតជាអំពួលឌីសកូដោយប្រើរូបទី(4) យើងត្រូវចូលទៅកាន់ Effect menu =>3D =>Revolve. ប្តូរទូរលេខមួយចំនួនដូចនៅក្នុងរូបខាងក្រោម ប្តូរ Surface ទៅជា “No Shading” បន្ទាប់មកចូលទៅ Map Art.
ពេលដែលយើងចូលក្នុង Map Art window ហើយនោះសូមចុច Symbol menu ហើយធ្វើការជ្រើសរើស mosaic symbol ដែលយើងបានបង្កើតកាលពីដំបូង។ ធ្វើការថែមថយទំហំរបស់វា បើសិនជាលោកអ្នកគិតថាចង់ផ្លាស់ប្តូរនោះ។ នៅត្រង់ចំនុច surface គឺជាកនែ្លងដែលលោកអ្នកត្រូវពិនិត្យ ព្រោះវាជាកន្លែងដែលបង្ហាញរូបរាង Symbol របស់អ្នក។ . សូមមើលរូបខាងក្រោម
ឥឡូបយើងត្រូវសំលាប់ Object ដែលយើងទើបតែបានធ្វើជា 3D ដោយចូលទៅ Object =>Expand Appearance ។ Ungroup អំពូលនេះ (Ctrl + Shift + G) ឬ right click លើ mouse => ungroup ធ្វើដូចនេះអោយបាន៣ទៅ៤ដង ហើយ Select លើចំនុចណា ដែលយើងមិនចង់បាន ដូចរូបខាងក្រោម យើងនឹងលុបចោលរង្វង់ខាងក្រៅជាដើម។
សូមរំលឹកថា នៅមេរៀនខាងលើយើងបានគូស Object មូលមួយ (1) ពេលនេះយករូបនោះមកប្រើ ហើយផ្លាស់ប្តូរ gradient ទៅជាព៌តផ្សេងវិញរួចចូលទោTransparancy tab ដែលនៅខាងស្តាំ ជ្រើសយក Blending Mode ជា Darkenរួចដាក់ Object ទាំងពីនៅជាមួយគ្នា។
ដក Cliping Mask ចេញហើយ Ungroup ម្តងទៀត. ពេលនេះជាពេល ដែលត្រូវធ្វើអោយអំពូលឌីសកូ ក្លាយដូចរូបរាងពិតអញ្ចឹង។ Select លើចំនុចណាមួយលើអំពូលនេះ ហើយលុបរឺប្តូរព៌តម្តងមួយៗ
ធ្វើដូចបានណែនាំខាងលើរហូតលោកអ្នកទទួលបានដូចរូបខាងក្រោម។
ចុងក្រោយគ្រាន់តែថែបពន្លឺបន្តិចលើរូបជាការស្រេច។
ខ្ញុំដឹងថាអំពូលឌីសកូនេះមិនមានព៌តស្អាតដូចការពិតទេ តែដូចបានជំរាបជូនខាងលើ ក្នុងមេរៀននេះគឺគ្រាន់តែចង់បង្ហាញ វិធីធ្វើតែប៉ុណ្ណោះ។ បើសិនលោកអ្នកចង់បញ្ចេញគំនិតបនែ្ថម រឺមិនយល់ត្រង់ចំនុចណាមួយសូមសរសេរក្នុងប្រអប់ Comment ខាងក្រោម។ សូមចែករំលែងមេរៀននេះ ទៅមិត្តភ័ក្រ្តរបស់អ្នកអោយបានដឹងផង។ សូមអរគុណ..
Adobe Illustrator: វីធីផ្សេងមួយទៀត ដើម្បីបងើ្កតអំពួលឌីសកូ
In 3D, In Edit Color, In Edit Tool, In Illastrator, In Illustraor Filter, In Object style in IllustratorWednesday, January 26, 2011
Related Posts:
Subscribe to:
Post Comments (Atom)


3 comments:
This looks great! Thanks for sharing this.
January 29, 2011 at 1:27 AMNice presentation. It's really a tips to do this.
January 29, 2011 at 6:18 AMThank you please enjoy more tutorials here.
January 30, 2011 at 10:02 PMPost a Comment