នៅក្នុងមេរៀននេះអ្នកនឹងសែ្វងយល់ការប្រើប្រាស់ Filter Tools និង Layer Style អ្វីដែលពិសេសនោះគឺ Brush Tool ដែលធ្លាប់បានណែនាំនៅមេរៀនមុន ម្យ៉ាងទៀត មេរៀននេះខ្ញុំក៏បានដកស្រង់គន្លឹះមួយចំនួន ដើម្បីអោយអ្នកងាយយល់ ដូច្នេះខ្ញុំស្នើរសុំអោយ អ្នកអានមេរៀននេះ តាមលំដាប់លំដោយ កុំអោយរំលងអោយសោះ។
គន្លឹះទី១: បង្កើតអត្ថបទថ្មីទំហំ 10cm x 10cm Resolution: 72.ចាក់ព៌តខ្មៅ
គន្លឹះទ២: បង្កើត brush preset. ចុចលើ Keyboard (M) ដើម្បីគូសបន្ទាត់មួយ ហើយបង្កើតជា New layer រួចចាក់ព៌តប្រផេះ។ ចុចប៊ូតុង Edit menu យកពាក្យ Define Brush Preset... ធ្វើដូចនេះ គឺដើម្បីបង្កើតជា brush ដោយប្រើស្ទីលខ្លួនអ្នកផ្ទាល់។ ដាក់ឈ្មោះ brush ថ្មីនោះ ហើយចុច OK ជាការស្រេច។ សូមមើលតាមរូបខាងក្រោមតាមលេខរៀងមានកំណត់
គន្លឹះទ៣: Brush setting ជាកន្លែងអាចអោយអ្នកធ្វើការកែប្រែ ទំហំ គំលាត រឺរូបរាង របស់ Brush ។ ចូលក្នុងBrush Preset រួចជ្រើសយក brush ដែលអ្នកពេញចិត្តហើយចុច Sharpe Dynamics ប្តូរទំហំទៅជា ៥០% នៅក្នុងប្រអប់ Scattering ត្រង់ចំនុច scatter យក ៣៦៥% ហើយក្នុងប្រអប់ Color Dynamics យក ៥០% គ្រប់ចំនុចទាំងអស់។ អ្នកអាចយកគំរូតាមរូបខាងក្រោម
ក្រោយមកបង្កើតអត្ថបទថ្មី រួចយក brush ថ្មីដែលទើបតែបង្កើតមកប្រើ ដោយចុច B លើ Keyboard រួចគូសលើអត្ថបទថ្មីនោះ ដូចដែលបានបង្ហាញក្នុងរូប
គូសរួចហើយចូលទៅ Filter menu => Blur => Motion Blur នៅក្នុងប្រអប់ option ធ្វើការជ្រើសរើសដូចតទៅ Angle ៩០ហើយ Distance ១៥៥ភីកសែល
ក្រោយមកយើងនឹងបានរូបគំរូដូចខាងក្រោម
គន្លឹះទី៤: ប្រើរូបភាពផែនដីខាងក្រោមក្នុងការឌីសាញ។ អ្នកអាចទាញយករូបភាពនេះបានតាម URL (http://ieslaroda-bilingue.wikispaces.com/file/view/blue-planet-earth.jpg/98707105/blue-planet-earth.jpg). ក្រោយពី Download រួចចាប់ទាញរូបនេះ ចូលក្នុងផ្ទាំងការងាររបស់យើងរួចបង្វិលរូបឡើងលើ
ប្រើ Elliptical Marquee Tool គូសរង្វង់មូល រួចចាប់ទាញទៅផ្នែកខាងក្រោមនៃផែនដី រហូលដល់សល់តែមួយចំហៀង ហើយ Copy ត្រង់ចំនុចនោះតែម្តង។ ពេល Copy ហើយត្រូវលប់រូបដើមចេញ ក្រោយមកយើងបានដូចរូបខាងក្រោម
reload selection រូបផែនដីមួយចំហែងនេះដោយចូលទៅកាន់ edit menu => load selection. ក្រោយមក Hide រូបផែនដី រួចលប់ brush layer ដែលឋិតនៅក្នុងរង្វង់ selection របស់យើង។ចុច Ctrl + D ដើម្បីដោះselect រួចយក Eraser Tool មកលប់ផ្នែកមួយចំនួនរបស់ brush layer ធ្វើដូចនេះ ដើម្បីអោយ brush layer មើលទៅព្រាលៗច្បាស់ដោយកន្លែង។
មុនពេលលប់ត្រូវចងចាំថាយើងត្រូវដាក់ properties របស់ Eraser Tool ជាមុនសិន។ នៅខាងលើជិត Menu bar ជា properties របស់ eraser toolbox ជ្រើសយក small blur ហើយបន្ថយ opacity ត្រឹម ៥០% រួចចាប់ផ្តើមលប់។
កន្លឹះទ៥: ដាក់ Gradient Overlay លើ Brush នោះ។ នៅក្នុងប្រអប់ Gradient Overlay ត្រង់ចំនុច Blend Mode យកជា normal តែចំពោះ Gradient ត្រូវតែមានព៌តផ្សេងគ្នា។ ខ្ញុំបានជ្រើសរើសព៌ត ក្រហម លឿង ខៀវ និងខ្មៅ។
គន្លឹះទ៦: unhide រូបផែនដីវិញហើយដាក់ layer style. ដំបូងដាក់ Inner Glow ក្នុបចំនុច Blend Mode យក Hard Mix និង opacity ៧៥% ព៌តក្រហម ទំហំពេញ ២៥០ ភីកសេល។ សូមមើលតាមលេខរៀងក្នុងរូប
បន្តមកដាក់ Outer Glow ក្នុងប្រអប់ Blend mode យក Color Dodge Opacity ៧៥% ទំហំត្រឹមតែ ៨៧ ភីកសេល
លទ្ឋផលដូចរូបខាងក្រោម
កន្លឹះទ៧: វាជាគន្លឹះចុងក្រោយគេ។ បង្កើត layer ថ្មីមួយដូចរូបខាងក្រោម រួចចាក់ព៌តខ្មៅ ហើយចូលទៅ Filter menu => Render => lens Flare. ក្នុងប្រអប់ Lense option ប្តូរពន្លឺ brightness ទៅ ១០០ រួចយកប្រភេទ lens type ៥០-៣០mm Zoom. ចំនែកនៅប្រអប់ Layer Blend Mode សូមជ្រើសយក Screen. ចុងក្រោយចូលទៅ Image menu => Adjustment => Lavel and adust as Channel => RGB Inputs Levels => ២៥ ១.០០ ២៥៥.
លទ្ឋផល: មានវិធីជាច្រើនដើម្បីបង្កើតជា effect នេះហើយថែមទាំងមានមេរៀនជាច្រើនដែលបង្ហាញពីរបៀបប្រើប្រាស់ Brush tools, Filter រឺក៏ layer style ។ ប៉ុន្តែមេរៀនមួយនេះ ជាអ្វីថ្មីសំរាប់ខ្ញុំ ក៏ដូចជារូបអ្នកផងដែរ សង្ឈឹមថាអ្នកទាំងអស់ចូលចិត្តមេរៀនរបស់ខ្ញុំ ហើយជួយស្ថាបនាខ្ញុំ តាមរយះ ប្រអប់ Comment ខាងក្រោម។



2 comments:
wow...
June 9, 2011 at 7:38 AMGreat design
June 11, 2011 at 6:58 PMListen to Big Jams Music online today www.mp3.cambotube.net
Post a Comment